កម្លាំងយោធាតួកគីសម្លាប់ សមាជិក PKK ១២នាក់នៅភាគពាយ័ព្យ ប្រទេសស៊ីរី

0

ប្រទេសតួកគី៖ យោងតាមមន្ត្រី​ក្រសួង​ការពារ​ជាតិ​តួកគី​បាននិយាយកាល​ពី​ថ្ងៃ​អាទិត្យថា កម្លាំងសន្តិសុខតួកគីបានសម្លាប់សមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី ហៅកាត់ថា YGP ចំនួន១២នាក់នៅភាគពាយ័ព្យ ប្រទេសស៊ីរី។

មន្ត្រីក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សមាជិក YPG គឺមានស្ថានភាពជ្រុលនិយម ក្រោយពីពួកគេបានបើកការបាញ់ប្រហារទៅលើតំបន់ប្រតិបត្តិការអឺប្រាតស្ហែលរបស់កម្លាំងយោធាតួកគី។

អាជ្ញាធរតួកគីជាញឹកញាប់បានប្រើពាក្យ “ជ្រុលនិយម” ដោយចង់សំដៅដល់ “ក្រុមភេរវករ” ដែលត្រូវបានសម្លាប់ រងរបួស​ និងត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការរបស់ពួកគេ។

គួររំលឹកផងដែរថា ប្រទេសតួកបានចាត់ទុកសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី ជាសាខារបស់គណបក្សពលករឃឺដហៅកាត់ថា PKK។ កម្លាំងតួកគីធ្លាប់បើកប្រតិបត្តិការអឺប្រាតស្ហែលកាលពីឆ្នាំ២០១៦ នៅភាគខាងជើងប្រទេសស៊ីរីដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតតំបន់គ្មានសមាជិក YPG នៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាង។

បក្សពលករឃឺដ ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវកម្មដោយ ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលប្រមាណជាជាង៣០ឆ្នាំមកហើយ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here