អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទបានថ្កោលទោសយ៉ាងខ្លាំងទៅលើការវាយប្រហារភេរវកម្មអត្តឃាតដ៏សាហាវ និងកំសាក ក្នុងកិច្ចប្រជុំនយោបាយនៅខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ។
ការវាយប្រហារត្រូវបានគេរាយការណ៍ថា បានសម្លាប់មនុស្សរាប់សិបនាក់ និងបន្សល់នូវមនុស្សរងរបួស ១០០នាក់។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះកាលពីថ្ងៃចន្ទ។
បើតាមសេចក្តីថ្លែងការណ៍ព័ត៌មានបានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ជាក់ឡើងវិញថា សកម្មភាពណាមួយនៃអំពើភេរវកម្ម គឺជាឧក្រិដ្ឋកម្ម និងជាសកម្មភាពមិនសមហេតុផលដោយមិនគិតពីការលើកទឹកចិត្តរបស់ពួកគេ បើទោះបីជាកើតឡើងនៅទីកន្លែងណា នៅពេលណា និងប្រព្រឹត្តដោយអ្នកណាក៏ដោយ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣