បុគ្គលិកយោធា ៧នាក់ស្លាប់ក្នុងការវាយឆ្មក់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម

0

ប្រទេសស៊ីរី៖ អ្នកតាមដានសង្រ្គាមបានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) បានវាយប្រហារលើក្បួនរថយន្តដឹកប្រេង ដែលអមដោយបុគ្គលិកយោធាស៊ីរី កាលពីថ្ងៃអង្គារនៅ

កណ្តាលប្រទេសូម៉ាលី ដោយបានសម្លាប់ទាហាន ៥នាក់ និងអ្នកបើកបរ ២នាក់។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរីបាននិយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានវាយប្រហារលើផ្លូវរ៉ាកា សាលាម៉ីយ៉េ ក្នុងតំបន់វាលខ្សាច់នៅភាគខាងកើតនៃខេត្តហាម៉ា​ ដោយប្រើកាំភ្លើងយន្ត និងកាំភ្លើងបេប្លោង ដែលហៅកាត់ថា អាភីជី។

​ក្រុម​ឃ្លាំ​មើល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេសបាននិយាយថា  ការវាយប្រហារនេះគឺជាការវាយប្រហារចុងក្រោយក្នុងចំណោមការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមប្រឆាំងនឹងបុគ្គលិកយោធាស៊ីរី និងជនស៊ីវិលជាច្រើននាក់។

ចាប់តាំងពីដើមឆ្នាំ២០២៣មក ទាហានស៊ីរី ១៩២នាក់ និងអ្នកប្រយុទ្ធគាំទ្ររដ្ឋាភិបាល រួមទាំងជនស៊ីវិល ១៥៧នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងតំបន់វាលខ្សាច់ដ៏ធំទូលាយដែលលាតសន្ធឹងតាមខេត្តហូម ខេត្តហាម៉ា ខេត្តស្វេដា ខេត្តរ៉ាកា ខេត្តឌៀរអាលហ្សួរ និងខេត្តអាឡិបប៉ូ។

កាសែតគាំទ្ររដ្ឋភិបាលអាល់ វ៉ាន បាននិយាយថា ការវាយប្រហារបានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងទាហានស៊ីរី ដោយបានបញ្ជាក់ថា នាវា​ដឹក​ប្រេង​ចំនួន​៦​គ្រឿង ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​​រោងចក្រ​ចម្រាញ់​ប្រេង​ក្នុង​ខេត្តហូម​បាន​ឆេះ​អស់មុន​ពេល​ក្រុម​ពន្លត់​អគ្គិភ័យ​ស៊ីរី​អាច​ពន្លត់​ភ្លើង​បាន៕

ប្រភពព័តមាន Xinhua ចុះផ្សាយថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here