ប្រទេសម៉ាលី៖ អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សសរុប ១៧នាក់ត្រូវបានសម្លាប់ និង ២នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍វាយប្រហារភេរវកម្ម២លើក កាលពីចុងសប្តាហ៍មុន នៅកណ្តាលប្រទេសម៉ាលី។
យោងតាមសេចក្តីថ្លែងការណ៍របស់អភិបាលខេត្តបេនដាយ៉ាហ្ការ៉ាបានឲ្យដឹងថា ការវាយប្រហារលើកទី១ បានកើតឡើងនៅថ្ងៃសៅរ៍ក្នុងភូមិបូឌីអូ ក្នុងតំបន់បេនដាយ៉ាហ្ការ៉ា ដែលបណ្តាលឱ្យមនុស្ស ១៥នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស។ ចំណែកឯហេតុការណ៍វាយប្រហារមួយផ្សេងទៀតកើតឡើងនៅថ្ងៃសៅរ៍នៅចន្លោះភូមិបូឌីអូ និងភូមិអាណានកានដាដែលបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា “ប្រតិបត្តិការនានាកំពុងដំណើរការដើម្បីតាមចាប់ជនល្មើសនៃទង្វើដ៏គួរឱ្យស្អប់ខ្ពើមនេះ ដែលនឹងមិនធ្វើឱ្យយើងបាក់ទឹកចិត្តពីការតស៊ូថែរក្សាការពារប្រទេសរបស់យើងឡើយ។”
ការវាយប្រហារទាំងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការប្រគល់ជំរំអូហ្កូសាហ្គូដែលជាមូលដ្ឋានយោធាបេនដាយ៉ាហ្ការ៉ា ទៅឱ្យរដ្ឋាភិបាលម៉ាលីពីបេសកកម្មសមាហរ័ណកម្មដើម្បីស្ថេរភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី។ ក្រុមប្រឹក្សាសន្តិសុខសហរដ្ឋអាមេរិកកាលពីថ្ងៃទី៣០ ខែមិថុនា បានអនុម័តជាឯកច្ឆ័ន្ទទៅលើការដកកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិទាំងស្រុងនៅប្រទេសម៉ាលីក្នុងរយៈពេលប្រាំមួយខែខាងមុខ ដែលនេះជាការស្នើសុំរបស់អាជ្ញាធរម៉ាលី៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ០៨ ខែសីហា ឆ្នាំ២០២៣