ប្រទេសប៉ាគីស្ថាន៖ មន្ត្រីរដ្ឋាភិបាល និងប៉ូលិសបាននិយាយថា គ្រាប់បែកបានផ្ទុះនៅក្បែររថយន្ត ក្នុងខេត្តប៉ាឡូជីស្ថាននៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ ក្នុងនោះមានអ្នកនយោបាយក្នុងតំបន់ផងដែរ។
ស្នងការរងនៃតំបន់ផេនហ្គួរ អាមចាស សុមរ៉ុ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា
ហេតុការណ៍នេះបានកើតកាលពីយប់ថ្ងៃចន្ទ ខណៈដែលគ្រាប់បែកតាមដងផ្លូវបានផ្ទុះឡើងវាយប្រហារទៅលើរថយន្តរបស់ប្រធានក្រុមប្រឹក្សាសហជីព និងអ្នកផ្សេងទៀតដែលត្រឡប់មកពីពិធីមង្គលការ នៅក្នុងស្រុកផេនហ្គួរ។
ប៉ូលិសបាននិយាយថា គ្រាប់បែកត្រូវបានបង្កប់នៅតាមតំបន់ដាច់ស្រយាល ហើយរថយន្តរងការខូចខាតទាំងស្រុងនៅក្នុងហេតុការណ៍ផ្ទុះនោះ។
ក្រោយពីកើតហេតុ ប៉ូលិស និងកម្លាំងសន្តិសុខបានបិទទីតាំងកើតហេតុ និងបើកប្រតិបត្តិការស៊ើបអង្កេតដើម្បីចាប់ខ្លួនពិរុទ្ធជន។
ពុំទាន់មានក្រុម ឬបុគ្គលណាមួយ អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣