ប្រទេសកាមេរូន៖ តាមប្រភពព័ត៌មានពីក្នុងតំបន់ និងសន្តិសុខបានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣នាក់ត្រូវបានសម្លាប់នៅរំលងអាធ្រាតឆ្លងចូលព្រឹកថ្ងៃអង្គារក្នុងហេតុការណ៍វាយប្រហារភេរវកម្មទៅលើជំរំជនភៀសខ្លួនក្នុងតំបន់ហ្វាណ័សនៃប្រទេសកាមេរូន។
អ្នកស្រុកដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារបានកើតឡើងលើជំរំជនភៀសខ្លួនបាកការ៉ី អាយឌីភី នៅក្នុងតំបន់កឺរ៉ាវ៉ា ដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម។
ប្រភពបានបន្ថែមឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមបានសម្លាប់ជនភៀសខ្លួន ៣នាក់ និងបង្ករបួសដល់ស្ត្រីម្នាក់។ កម្លាំងការពាររបស់យើងបានសងសឹក និងសម្លាប់ក្រុមសកម្មប្រយុទ្ធម្នាក់។
ជំរំបាកការ៉ីទទួលជនភៀសខ្លួនរាប់ពាន់នាក់ដែលមានភាពភិតភ័យបន្ទាប់ពីហេតុការណ៍វាយប្រហារនេះ។ ប្រភពសន្តិសុខបាននិយាយថា មនុស្សមួយចំនួនបានចាកចេញពីជំរំចាប់តាំងពីមានការវាយប្រហារកើតឡើងកាន់តែច្រើននៅក្នុងខែមករា៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣