ប្រទេសអ៊ុយក្រែនអះអាងថា ខ្លួនបានរារាំងផែនការរបស់ជនជាតិរុស្ស៊ីក្នុងការសម្លាប់លោកហ្សេឡិនស្គី

0

សេវាសន្តិសុខអ៊ុយក្រែន​ ដែលហៅកាត់ថា (SBU) បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេបានចាប់ខ្លួនស្ត្រីម្នាក់ដែលបានផ្ដល់ព័ត៌មានសម្ងាត់ដល់ជនជាតិរុស្ស៊ីអំពីទីតាំងរបស់លោកប្រធានាធិបតី ឡាឌីមៀរ ហ្សេឡិនស្គី ដូច្នេះពួកគេអាចដឹងកន្លែងស្នាក់នៅរបស់គាត់ និងអាចឈានទៅដល់ការធ្វើឃាតគាត់។

យោងតាមប្រភពអាជ្ញាធរបានឱ្យដឹងថា ជនសង្ស័យគឺជាប្រជាជនរស់នៅទីក្រុងកំពង់ផែ

អូចាខូវ ក្នុងតំបន់នីកូឡេវ ដែលធ្លាប់ធ្វើការនៅហាងលក់សម្ភារៈយោធាជាបុគ្គលិកផ្នែកលក់។

សេវាសន្តិសុខអ៊ុយក្រែនបាននិយាយថា ពួកគេចាប់នាងកំពុងប្រព្រឹត្តបទល្មើស ក្នុងពេលដែលជនល្មើសបញ្ជូនព័ត៌មានសម្ងាត់ទៅ “អ្នកឈ្លានពាន” ។

ស្ត្រីម្នាក់ដែលមិនត្រូវបានបញ្ចេញឈ្មោះ ត្រូវបានគេចោទប្រកាន់ថា បានសួរអំពីតារាងពេលវេលារបស់លោក ហ្សេឡិនស្គី និងផ្លូវធ្វើដំណើរក្នុងពេលធ្វើទស្សនកិច្ចរបស់គាត់ទៅ នីកូឡេវ ក្នុងខែមីថុនា។

សេវាសន្តិសុខអ៊ុយក្រែនចាប់បាននាង និងអនុវត្តវិធានការសន្តិសុខបន្ថែមដើម្បីការពារលោកប្រធានាធិបតី និងដាក់ពង្រាយភ្នាក់ងារដើម្បីប្រមូលភស្តុតាងបន្ថែមទៀតពាក់ព័ន្ធនឹងជនសង្ស័យដែលជា “អ្នកសើបការរុស្សី” ។

សេវាកម្មសន្តិសុខចោទប្រកាន់ថា ស្ត្រីរូបនេះក៏បានស្វែងរកអត្តសញ្ញាណទីតាំងនៃប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក និងឃ្លាំងអាវុធនៅក្នុងតំបន់អូចាខូ ដូច្នេះកងកម្លាំងរុស្សីអាចកំណត់គោលដៅពួកគេនៅក្នុង “ការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ” ។

នាងត្រូវបានគេចោទប្រកាន់ថាបានធ្វើដំណើរជុំវិញស្រុក និងថតរូបទីតាំងនៃវត្ថុរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ហើយនាងសាកសួរដោយសម្ងាត់អំពីវត្ថុទាំងនោះនៅក្នុង “ស្ថាប័នសង្គម” ក្នុងតំបន់។

ការប្រកាសរបស់សេវាសន្តិសុខអ៊ុយក្រែនធ្វើឡើងត្រឹមតែមួយសប្តាហ៍បន្ទាប់ពី អ្នកសកម្មនយោបាយ បានបោះពុម្ពផ្សាយអត្ថបទពិសេសអំពីផែនការមិនប្រក្រតីរបស់ក្រុងគៀវ ក្នុងករណីដែល លោក ហ្សេឡិនស្គី ត្រូវបានគេធ្វើឃាត ដែលភាពចន្លោះប្រហោងដែលគេអះអាងនោះគឺថាគាត់ស្ទើតែគ្មានឱកាសរួចខ្លួនជាច្រើនដង។

បើទោះបីជាសេវាសន្តិសុខនៃប្រទេសអ៊ុយក្រែនបានអះអាងថា “អ្នកសើបការរុស្សី”

បានគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិតរបស់លោក ហ្សេឡិនស្គី ក៏អ្នកស្រុកអូចាខូវ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​គ្មាន​ការ​អនុញ្ញាត​អំពី​ការ​ចល័ត​ទ័ព និង​ឧបករណ៍ ជាមួយនឹងទោសអតិបរមាជាប់ពន្ធនាគាររហូតដល់១២ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here