ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអាល់កៃដាសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់

0

ប្រទេសយេម៉ែន៖ មន្ត្រីរដ្ឋាភិបាលបាននិយាយថា មន្ត្រីជាន់ខ្ពស់ម្នាក់នៃកម្លាំងសន្តិសុខ

បេល ដែលហៅកាត់់ថា (SBF) គឺជាកម្លាំងប៉ារ៉ាដែលមានមូលដ្ឋាននៅក្នុងប្រទេសយេម៉ែនត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធអាល់ កៃដា នៅភាគខាងត្បូងខេត្តអាប់យ៉ានកាលពីថ្ងៃព្រហស្បតិ៍។

​បើតាមប្រភពពីមន្ត្រីម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះបានឱ្យដឹងថា លោកអាប់ដូល​ឡាធីហ្វ អាល់សាយេដ មេបញ្ជាការនៃកងកម្លាំងសន្តិសុខបេលនៅក្នុងខេត្តអាប់យ៉ាន ត្រូវបានសម្លាប់នៅពេលដែលគ្រឿងផ្ទុះកែច្នៃចំនួន២​ វាយប្រហារទៅលើក្បួនរថយន្តរបស់គាត់នៅជ្រលងភ្នំអូម៉ាយរ៉ាន់ នៅក្នុងស្រុកមូឌីយ៉ាស់។

ប្រភពបានបន្ថែមទៀតថា អង្គរក្សរបស់លោកអាល់សាយេដ ចំនួន ៤នាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នាជាបន្តបន្ទាប់ជាមួយក្រុមសកម្មប្រយុទ្ធអាល់កៃដា។

លោក អាល់សាយេដ គឺជាឥស្សរជនឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងបក្សពួកក្រុមអាល់កៃដារបស់ប្រទេសយេម៉ែន ដែលគេស្គាល់ថាជាក្រុមអាល់កៃដានៅឧបទ្វីបអារ៉ាប់ ដែលគេចាត់ទុកថាជាសាខាសកម្មបំផុតមួយរបស់ក្រុមភេរវករ។

កម្លាំងរបស់គាត់ ដែលបង្កើតសាខាយោធាវរជននៃក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង និងគាំទ្រដោយប្រទេសអារ៉ាប់រួម បានបណ្តេញក្រុមសកម្មប្រយុទ្ធអាល់កៃដានៅឧបទ្វីបអារ៉ាប់ចេញពីទឹកដីសំខាន់ៗនៅភាគខាងត្បូង ដែលក្រុមសកម្មប្រយុទ្ធជ្រុលនិយមធ្លាប់ដណ្តើមបានកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ។

ពុំទាន់មានការអះអាងភ្លាមៗក្នុងការទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។

ប្រទេសអារ៉ាប់រួម ដែលជាផ្នែកមួយនៃកម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតដែលកំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមហ៊ូធីយេម៉ែន បានបណ្តុះបណ្តាល បំពាក់ និងផ្តល់ហិរញ្ញប្បទានដល់អង្គភាពកងកម្លាំងពិសេសយេម៉ែនដូចជាកងកម្លាំងសន្តិសុខបេល។

សង្គ្រាមស៊ីវិលដែលកំពុងបន្ត និងអំណាចនៅក្នុងប្រទេសយេម៉ែនបានអនុញ្ញាតឱ្យក្រុមអាល់កៃដានៅឧបទ្វីបអារ៉ាប់ការរីចម្រើនជាលំដាប់ ដែលបង្កការគម្រាមកំហែងសន្តិសុខយ៉ាងធ្ងន់ធ្ងរនៅតាមព្រំដែនប្រទេសយេម៉ែន និងតំបន់ផ្សេងទៀត៕

ប្រែសម្រួល៖ Xinhua ចុះផ្សាយថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here