ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបាននិយាយថា បុរសម្នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់បែកដៃនៅក្នុងទីក្រុងឃ្វេថា ភាគខាងត្បូងខេត្តប៉ាឡូជីស្ថាននៃប្រទេសប៉ាគីស្ថាន។
ប៉ូលិសក្រុងឃ្វេថាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្វហេតុនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលអ្នកវាយប្រហារមិនស្គាល់អត្តសញ្ញាណគប់គ្រាប់បែកដៃទៅលើហាងលក់ទង់ជាតិ និងផ្លាកសញ្ញា សម្រាប់ថ្ងៃទិវាបុណ្យឯករាជ្យជាតិប៉ាគីស្ថាននាពេលខាងមុខ។
ប៉ូលិសបានបន្ថែមថា មនុស្ស ៣នាក់រងរបួសនៅក្នុងការវាយប្រហារ ក្រោយមកមនុស្សម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ។
ក្រោយកើតហេតុ តំបន់នោះត្រូវបានសមត្ថកិច្ចបិទដើម្បីស៊ើបអង្កេត និងកសាងសំណុំរឿងដើម្បីចាប់ខ្លួនជនដៃដល់ដែលមិនស្គាល់អត្តសញ្ញាណ។
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣