យ៉ាងហោចណាស់ទាហាន ៩នាក់ស្លាប់ក្នុងហេតុការណ៍វាយឆ្មក់

0

ប្រទេសសូម៉ាលី៖ ប្រធានប៉ូលិសបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់ទាហាន​

៩នាក់ត្រូវបានសម្លាប់ និង១៧នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍វាយឆ្មក់ដោយកងជីវពលប្រដាប់អាវុធ នៅតំបន់ភាគខាងជើងប្រទេសសូម៉ាលីកាលពីថ្ងៃសុក្រ។

លោក មូហាមេដ អាដែន សាឃ្វាឌី មេបញ្ជាការប៉ូលិសសូម៉ាលីប្រាប់អ្នកយកព័ត៌មានថា​ ក្រុមកងជីវពលបានវាយឆ្មក់ក្រុមទាហានដែលកំពុងធ្វើដំណើរទៅកាន់ស្រុកហ្កូដាយ័រក្បែរតំបន់

ហាហ្គីសាដែលជាទីក្រុងធំបំផុតនៅក្នុងប្រទេសសូម៉ាលី បង្ក​ឱ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងដែលបណ្តាលឱ្យទាហាន ៩នាក់ស្លាប់។

ទាហាននឹងបើកប្រតិបត្តិការតាមប្រមាញ់ក្រុមជនដៃដល់ ដោយលោក បញ្ជាក់ថា ទាហានដែល​ស្លាប់បាត់បង់ជីវិតគឺពេលបំពេញភារកិច្ចល្បាតប្រចាំថ្ងៃខណៈដែលមាន​​ការពួនស្ទាក់​វាយ​ឆ្មក់​​កើត​ឡើង៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here