បុគ្គលិកសន្តិសុខ ២នាក់រងរបួសក្នុងការវាយប្រហារនៅប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងក្រុមមន្ត្រីបាននិយាយថា បុគ្គលិកសន្តិសុខ ២នាក់រងរបួសក្នុងការវាយប្រហារ នៅខេត្តប៉ាឡូជីស្ថានភាគនិរតីនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុកក្វាដារ ជាកន្លែងដែលក្បួនរថយន្តមួយរងការវាយប្រហារដោយក្រុមភេរវករ។ លោក បាបារ យូសាហ្វហ្សាយ អ្នកនាំពាក្យរដ្ឋ     បាលខេត្តប៉ាឡូជីស្ថាន បានប្រាប់អ្នកយកព័ត៌មានថា ប្រតិបត្តិការប្រឆាំងក្រុមភេរករគឺកំពុងដំណើរការ។

ក្រុមឧទ្ទាម លីបឺរេស្ហិន អាមី ខេត្តប៉ាឡូជីស្ថាន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here