ប្រទេសហ្វីលីពីន៖ អ្នកនាំពាក្យយោធាបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមប្រដាប់អាវុធបានវាយឆ្មក់ក្បួនរថយន្តមន្ត្រីរដ្ឋាភិបាលក្នុងតំបន់នៅភាគខាងត្បូងប្រទេសហ្វីលីពីន ដោយបានសម្លាប់ទាហានម្នាក់ និងបង្ករបួសដល់មនុស្ស ៦នាក់ផ្សេងទៀត និងមន្ត្រីប៉ូលិសម្នាក់។
វរសេនីយ៍ត្រី អេនដ្រូ លីណាវ នៃបញ្ជាការយោធាភាគខាងលិចខេត្តមីនដាណាវបាននិយាយថា មន្ត្រីក្នុងតំបន់មិនមានអ្នកណារងរបួសក្នុងការវាយប្រហារកាលពីថ្ងៃសៅរ៍នៅកោះភាគខាងត្បូង បាស៊ីឡាន។
លោក លីណាវ បាននិយាយថា ក្រុមប្រដាប់អាវុធប្រមាណជា ១០នាក់ពួនស្ទាក់វាយឆ្មក់។ មកដល់ពេលនេះពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣