ប្រទេសភូមា៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយដំណើរការដោយរដ្ឋបានឱ្យដឹងថា មនុស្ស ៦នាក់ ក្នុងនោះមានក្មេង ២នាក់ ត្រូវបានសម្លាប់ និងមួយចំនួនផ្សេងទៀតរងរបួសក្នុងហេតុការណ៍វាយប្រហារដោយទម្លាក់គ្រាប់បែកនៅភាគខាងជើងប្រទេសភូមា។
យោងតាមរបាយការណ៍មួយមានខ្លឹមសារថា កម្លាំងការពារប្រជាជនដែលហៅកាត់ថា (PDF) បានបើកការវាយប្រហារទៅលើភូមិយ៉ាម៉ានេនៃទីប្រជុំជនកានបាឡូក្នុងតំបន់សាហ្កាងកាលពីព្រឹកថ្ងៃសៅរ៍។
របាយការណ៍ដដែលបន្ថែមថា ក្រុមភេរវករបានវាយប្រហារទម្លាក់គ្រាប់បែកដោយប្រើយន្តហោះគ្មានមនុស្សបើក និងអាវុធធន់និងស្រាលជាច្រើនគ្រាប់ បណ្តាលឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន ៦នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស។ អគារសាលាចំនួន ២ខ្នង ត្រូវបានបំផ្លាញអស់គ្មានសល់។
បុគ្គលិកសន្តិសុខបានចាប់ផ្តើមស៊ើបអង្កេតដើម្បីនាំយកជនល្មើសមកទទួលទោសចំពោះមុខច្បាប់ និងធានាថាពួកគេនឹងត្រូវទទួលទណ្ឌកម្មនានា៕
ប្រភពXinhua ចុះផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣