មនុស្សម្នាក់ស្លាប់ និង ៨នាក់រងរបួសដោយការវាយប្រហារភេរវកម្ម

0

ប្រទេសអ៊ីរ៉ង់៖ ភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីអាអ៊ិនអេបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានសម្លាប់​ និង៨នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអាទិត្យក្នុងហេតុការណ៍វាយប្រហារភេរវកម្មទៅលើទីសក្ការៈបូជាស្ហាស់  ឆេរ៉ាក នៅក្នុងខេត្តហ្វា ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។

ប្រភពអ៊ីអាអ៊ិនអេ ដកស្រង់សម្តីលោក អេសម៉េល ឃ្វេហ្សេល សូហ្លា អភិបាលខេត្តហ្វា មានខ្លឹមសារថា នៅពេលល្ងាចបុគ្គលិកមួយចំនួន និងអ្នកបួងសួងជាច្រើននាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​​ជន​ប្រដាប់​អាវុធនៃការ​បាញ់​ប្រហារ ដែលប៉ុនប៉ងសម្រុកចូលទៅក្នុងទីសក្ការៈនៅច្រកទ្វារសំខាន់មួយ។

លោកបាននិយាយថា ភេរវកររូបនោះត្រូវបានចាប់ខ្លួន និងស្ថិតនៅក្រោមការសួរចម្លើយ ហើយលោកក៏បានបន្ថែមទៀតថា អ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ យោងតាមភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់បានឱ្យដឹងថា អ្នកស្លាប់ក្នុងការវាយប្រហារគឺជាបុគ្គលិកម្នាក់ដែលកំពុងបម្រើការនៅទីសក្ការៈបូជា។

គួរបញ្ជាក់ផងដែរថាទីសក្ការៈបូជានេះធ្លាប់ជួបហេតុការណ៍វាយប្រហារស្រដៀងគ្នាកាលពីខែតុលាឆ្នាំមុនដែលបណ្តាលឲ្យអ្នកបួងសួង ១៣នាក់ ដែលក្នុងនោះស្រ្តីម្នាក់ និងក្មេង ២នាក់ស្លាប់ និងមនុស្ស៣០នាក់ផ្សេងទៀតរងរបួស៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣

 

LEAVE A REPLY

Please enter your comment!
Please enter your name here