ក្រុម IS សម្លាប់យុទ្ធជនគាំទ្ររដ្ឋាភិបាល ៣នាក់នៅកណ្តាលប្រទេសស៊ីរី

0

ប្រទេសស៊ីរី៖ អ្នកឃ្លាំមើលសង្គ្រាមបានរាយការណ៍ថា ក្រុមយុទ្ធជនគាំទ្ររដ្ឋាភិបាល ៣នាក់ ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃអង្គារ ក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធរដ្ឋ

អ៊ីស្លាម នៅតំបន់វាលខ្សាច់នៃខេត្តហូម ប្រទេសស៊ីរី។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្សក្នុងសង្រ្គាមស៊ីរីបាននិយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានវាយប្រហារទៅលើឃ្លាំងអាវុធពេលយប់រំលងអាធ្រាតនៅក្បែរតំបន់ផាមម៉ាយរ៉ាភាគខាងកើតទីក្រុងហូម។ ក្រុមអ្នកឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា ចំនួន​អ្នក​ស្លាប់​ទំនង​ជា​នឹង​កើន​ឡើង ខណៈដែល​យុទ្ធជន​គាំទ្រ​រដ្ឋាភិបាល ៨នាក់​ផ្សេង​ទៀត​ទទួលរង​របួស​ធ្ងន់។

ការវាយប្រហារចុងក្រោយបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមសកម្មប្រយុទ្ធ

រដ្ឋអ៊ីស្លាមពួនស្ទាក់វាយឆ្មក់រថយន្តក្រុងមួយគ្រឿងនៅតំបន់វាលខ្សាច់នៃទីក្រុងអាល់ម៉ាយ៉ាឌីន ក្នុងខេត្តឌៀរ អាល់ហ្សួរ ភាគខាងកើតប្រទេសស៊ីរី កាលពីថ្ងៃសុក្រ ដោយបានសម្លាប់ទាហានស៊ីរីយ៉ាងហោចណាស់៣៥នាក់។ អ្នកឃ្លាំមើលសង្គ្រាមបាននិយាយកាលពីថ្ងៃអង្គារថា កម្លាំងទ័ពបានធ្វើ​ប្រតិបត្តិការ​ចម្រុះ​ទ្រង់ទ្រាយ​ធំ​នៅ​វាល​ខ្សាច់​ស៊ីរី​ដើម្បី​ស្វែងរក​សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

យោងតាមប្រភពអ្នក​ឃ្លាំ​មើល​បានឱ្យដឹងថា ប្រតិបត្តិការ IS ក្នុងតំបន់វាលខ្សាច់នៅឆ្នាំនេះបានសម្លាប់មនុស្ស ៤២០នាក់ ក្នុងនោះមានក្រុមសកម្មប្រយុទ្ធ ២០នាក់ ទាហានរដ្ឋាភិបាល ៤២៣នាក់ និងជនស៊ីវិល ១៥៧នាក់។

ស្ថានការណ៍នៅតែមានភាពតឹង ខណៈដែលកងទ័ពស៊ីរីបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីទប់ទល់នឹងការគំរាមកំហែងជាប្រចាំ ដែលបង្កឡើងដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅតំបន់វាលខ្សាច់។ ការវាយប្រហារនាពេលថ្មីៗគឺត្រូវបានគេចាត់ទុកថាជាសាររំលឹកអំពីការប្រយុទ្ធដែលកំពុងបន្តប្រឆាំងនឹងក្រុមជ្រុលនិយមដែលបាត់បង់មូលដ្ឋានសំខាន់នៅក្នុងប្រទេសស៊ីរីតាំងពីចុងឆ្នាំ២០១៨ ប៉ុន្តែសកម្មភាពប៉ះបោរនៅតែមាននៅតំបន់វាលខ្សាច់ដែលពិបាកគ្រប់គ្រង៕

 

ប្រភពព័ត៌មាន Xinhua​ ចុះផ្សាយថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here