ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៣នាក់ត្រូវបានសម្លាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ យោងតាមប្រភពពីទាហានបានឱ្យដឹងថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម  ៣នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសទៅលើទីតាំងលាក់ខ្លួន​របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅខេត្តភាគខាងជើង កឺកុក ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអង្គារ។

ផ្អែកតាមរបាយការណ៍ចារកម្ម យន្តហោះចម្បាំងអ៊ីរ៉ាក់បានវាយប្រហារតាមអាកាស​លើតំបន់ខ្ពង់រាបវ៉ាឌី អាល់ ស្ហាយ ដែលមានចម្ងាយប្រមាណជា ២៥០គីឡូម៉ែត្រភាគខាងជើងទីក្រុងបាកដាដ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខដែលមានទំនាក់ទំនងជាមួយបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានឱ្យដឹងថា ។

ការវាយប្រហារតាមអាកាសបានបំផ្លាញកន្លែងលាក់ខ្លួននិងបានសម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមទាំងអស់នៅខាងក្នុង ដោយពុំមានបញ្ជាក់ពីចំនួនក្រុមសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់នោះទេ។

យ៉ាងណាមិញ បើតាមសម្តីរបស់ទាហានម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា  ក្រុមភេរវករប្រមាណជាបីទៅប្រាំនាក់ត្រូវបានសម្លាប់។

ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់ បង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត ដែលជាញឹកញាប់ពួកគេពួនស្ទាក់វាយឆ្មក់ទៅលើកម្លាំងសន្តិសុខ និងជនស៊ីវិល៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here