មនុស្ស២នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះមួយនៅអាហ្វហ្កានីស្ថាន

0

ប្រទេសអាហ្វហ្កានីស្ថាន៖ លោកអាប់ដូល មូប៊ីន សាហ្វី អ្នក​នាំ​ពាក្យ​ប៉ូលិស​ខេត្តបាននិយាយថា​ មនុស្ស ២នាក់រងរបួសដោយសារការផ្ទុះដែលធ្វើឲ្យរញ្ជួយទីក្រុងថាឡូឃ្វាន ទីរួមខេត្តនៃខេត្តថាការ ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារ។

លោក មូប៊ីន ប្រាប់អ្នកយកព័ត៌មានថា ហេតុការណ៍ផ្ទុះកើតឡើងនៅក្នុង ប៉ូលិសឌីស្ទ្រីក២ នៃទីក្រុងថាឡូឃ្វាន នៅរសៀលនេះ មានមនុស្ស ២នាក់រងរបួសស្រាល។

លោកបន្ថែមថា ឧបករណ៍បំផ្ទុះត្រូវបានបង្កប់នៅក្រោមរថយន្តរបស់ជនស៊ីវិល។ ការស៊ើបអង្កេតបឋមបានបង្ហាញថា គំនុំផ្ទាល់ខ្លួនគឺជាដើមហេតុនៅពីក្រោយការផ្ទុះនេះ។

នេះគឺជាការផ្ទុះលើកទីពីរក្នុងប្រទេសអាហ្វហ្កានីស្ថានក្នុងរយៈពេល២ថ្ងៃកន្លងទៅនេះ។ លោក អភិបាលខេត្តខូសបាននិយាយកាលពីថ្ងៃចន្ទថា មនុស្ស ៣នាក់ស្លាប់ និង ៧នាក់ផ្សេងទៀតរងរបួសដោយហេតុការណ៍ផ្ទុះក្នុងទីក្រុងខូស។

ពុំទាន់មានក្រុម ឬបុគ្គលណាមួយ អះអាងទទួលខុសត្រូវចំពោះឧបទ្វហេតុទាំងពីរនេះទេ។ ហេតុការណ៍ផ្ទុះបានកើតឡើង នៅពេលដែលរដ្ឋាភិបាលចាំផ្ទះអាហ្វហ្គានីស្ថាន ប្រារព្ធខួបលើកទី២ នៃការគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី១៥ ខែសីហា។

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here