ភេរវករ ២នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធានៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ សេចក្តីថ្លែងការណ៍របស់ទាហានមានខ្លឹមសារថា ភេរវករ ២នាក់ ត្រូវបានសម្លាប់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខ ភាគខាងជើងស្រុកវ៉ាហ្ស៊ីរ៉ីស្ថាននៃប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបាននិយាយកាលពីយប់ថ្ងៃអង្គារ៍ថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដោយផ្អែកលើរបាយការណ៍ចារកម្មដែលរាយការណ៍ពីវត្តមានរបស់ក្រុម

ភេរវករនៅក្នុងតំបន់រ៉ាស់មេគ ភាគខាងជើងស្រុកវ៉ាហ្ស៊ីរ៉ីស្ថានដែលជាតំបន់ជាប់ព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។

សេចក្តីថ្លែងការណ៍ដដែលមានខ្លឹមសារបន្ថែមថា ក្នុងអំឡុងពេលប្រតិបត្តិការ ការបាញ់គ្នាបានកើតឡើងរវាងកម្លាំងទ័ព និងក្រុមភេរវករ ដែលក្រុមភេរវករ ២នាក់ស្លាប់។ អាវុធមួយចំនួន និងគ្រឿងផ្ទុះ ត្រូវបានរឹបអូសពីក្រុមភេរវករដែលស្លាប់ទាំងនោះ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here