មនុស្ស ២នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះនៅប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបាននិយាយថា មនុស្ស ២នាក់បានរងរបួសក្នុងការផ្ទុះគ្រាប់បែក ក្នុងទីក្រុងឃ្វេថា នៅភាគនិរតីខេត្តប៉ាឡូជីស្ថានប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារ។

ប៉ូលិសក្រុងឃ្វេថាបាននិយាយថា ឧបទ្វហេតុបានកើតឡើងនៅពេលក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណបំផ្ទុះគ្រាប់បែកនៅបុស្ត៍ត្រួតពិនិត្យរបស់ប៉ូលិសមួយកន្លែង មុន​ពេល​រត់​គេច​ពី​កន្លែង​កើត​ហេតុ​ជាមួយ​បក្ខពួកដោយ​ជិះ​ម៉ូតូ។ ប៉ូលិសមានសុវត្ថិភាពពីការវាយប្រហារ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកធ្វើដំណើរឆ្លងកាត់ពីរនាក់បានរងរបួសក្នុងឧបទ្វហេតុ។

ប៉ូលិសបានបន្ថែមថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្បែរនោះ ហើយស្ថានភាពរបួសរបស់ពួកគេមានកម្រិតមធ្យម។

តំបន់នោះត្រូវបានបិទដើម្បីស៊ើបអង្កេត និងប្រតិបត្តិការរុករកនៅក្នុងតំបន់ត្រូវបានដំណើរការដើម្បីតាមចាប់ក្រុមភេរវករដែលកំពុងរត់គេចខ្លួន។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងែទី១២ ខែកញ្ញា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here