កងកម្លាំងតួកគីសម្លាប់សមាជិកគណបក្សពលករឃឺដ ៤នាក់

0

ប្រទេសតួកគី៖ ​លោក អាលី យេលីខាយយ៉ា រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ប្រទេស​តួកគីបាននិយាយ​កាល​ពី​ថ្ងៃ​ចន្ទថា កងកម្លាំងសន្តិសុខតួកគីបានបង្ក្រាបសមាជិកគណបក្សពលករឃឺដ (PKK) ខុសច្បាប់ ៤នាក់ នៅខេត្តឌីយ៉ារបាគៀរ ភាគអាគ្នេយ៍នៃប្រទេសតួកគី។

រដ្ឋមន្ត្រីនិយាយនៅក្នុងសេចក្តីថ្លែការណ៍ថា សមាជិកគណបក្សពលករឃឺដ ៣នាក់ក្នុងចំណោមពួកគេគឺមានឈ្មោះក្នុងបញ្ចីតាមចាប់ខ្លួនរបស់ក្រសួងមហាផ្ទៃដែលស្ថិតក្នុងប្រភេទ ពណ៌ក្រហម ពណ៌ទឹកក្រូច និងពណ៌ប្រផេះ ។

សមាជិកទាំងនោះរួមមានលោក ហូលយ៉ា ដឺមឺរ ឈ្មោះហៅក្រៅ អាកស៊ីន មុស លោក ជីហាត អាយ ឈ្មោះហៅក្រៅ រូហាត ផាសួរ លោក សេធីន ថេមេល ឈ្មោះហៅក្រៅ ដិមហាត។

កាលពីថ្ងៃពុធ រដ្ឋមន្ត្រីនិយាយថា ក្នុងរយៈពេល៣ខែចុងក្រោយ ប្រតិបត្តិការសរុប ៤១,៨៨៤ ត្រូវបានធ្វើឡើងប្រឆាំងនឹងគណបក្សពលករឃឺដ ក្នុងនោះប្រតិបត្តិការ ៨១៨លើក ធ្វើឡើងក្នុងទីក្រុងនានា និង ៤១,០៦៦លើកធ្វើឡើងក្នុងតំបន់ដាច់ស្រយាល ហើយសមាជិកគណបក្សពលករឃឺដ ២១៤នាក់ត្រូវបានបង្ក្រាបក្នុងប្រតិបត្តិការទាំងនេះ។

លោក យេលីខាយយ៉ា បានបន្ថែមថា ក្នុងចំណោមសមាជិកគណបក្សពលករឃឺដទាំងអស់ សមាជិក ២៧នាក់ត្រូវបានសម្លាប់ សមាជិក ១៤៩នាក់នៅរស់ និងសមាជិក ៣៨នាក់លើកទង់សសុំចុះចាញ់ រួមទាំងសមាជិកសង្ស័យ ១,២៩៩នាក់ត្រូវបានឃុំខ្លួន។

ជាញឹកញាប់អាជ្ញាធរតួកគីបានប្រើពាក្យថា “ជ្រុលនិយម” ដោយចង់សំដៅដល់ “ក្រុមភេរវករ” ដែលត្រូវបានសម្លាប់ រងរបួស​ និងត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការរបស់ពួកគេ។

គណបក្សពលករឃឺមានឈ្មោះក្នុងបញ្ចីអង្គការភេរវករដោយប្រទេតួកគី បាន​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​តួ​ក​គី​អស់​រយៈពេលប្រមាណជាជាង​៣០​ឆ្នាំ​មក​ហើយ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here