ទាហាន ៥នាក់ស្លាប់ ក្នុងការវាយប្រហាររបស់ក្រុមភេរវករនៅប្រទេសសូម៉ាលី

0

ប្រទេសសូម៉ាលី៖ កងទ័ពសូម៉ាលីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ទាហានសូម៉ាលី ៥នាក់ និងក្រុមភេរវករប្រមាណជា​ ៤០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារទៅលើកងកម្លាំងប្រដាប់អាវុធសូម៉ាលីនៅភាគខាងជើងប្រទេសសូម៉ាលី។

កាលពីរសៀលថ្ងៃអាទិត្យ ក្រុមភេរវករធ្វើដំណើរតាមរថយន្ត និងម៉ូតូ បានសម្រុកចូលជំរំរបស់ក្រុមឆ្មាំការពារជាតិ និងជំរំកងទ័ពក្នុងតំបន់លៀរ នៅភាគខាងជើងប្រទេសសូម៉ាលី។​ ក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា មនុស្ស២០នាក់រងរបួស និង១១នាក់ដែលបាត់ខ្លួនត្រូវបានស្រង់ចូលក្នុងកំណត់ត្រានៅខាងកងទ័ព។

ចាប់តាំងពីឆ្នាំ២០១២ ប្រទេសសូម៉ាលីបានធ្លាក់ចូលក្នុងវិបត្តិពហុភាគីយ៉ាងស៊ីជម្រៅក្នុងផ្នែក សន្តិសុខ នយោបាយ និងសេដ្ឋកិច្ច។ ការបះបោរទាមទារឯករាជ្យ ការលុកលុយរបសក្រុម

ជីហាដ និងអំពើហិង្សាអន្តរសហគមន៍បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់សែននាក់ផ្សេងទៀតផ្លាស់ទីលំនៅទៅនៅប្រទេសអាហ្វ្រិកខាងលិច៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here