ភេរវករម្នាក់ស្លាប់ក្នុងប្រតិបត្តិការនៅភាគពាយព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែល បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភេរវករម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសកាលពីថ្ងៃពុធក្នុងប្រតិ្តបត្តិការដែលធ្វើឡើងដោយកម្លាំងសន្តិសុខនៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

ISPR ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបាននិយាយថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការផ្អែកលើការស៊ើបការណ៍សម្ងាត់ក្នុងតំបន់គូឡាឈីនៃស្រុកដឺរ៉ា អ៊ីសម៉េល ខាន។

ប្រភពយោធាបានបញ្ជាក់ឱ្យដឹងថា ការបាញ់គ្នាទៅវិញទៅមករវាងកម្លាំងទ័ព និងក្រុម

ភេរវករក្នុងប្រត្តិបតិការនោះ​ បណ្តាលឱ្យភេរវករម្នាក់ស្លាប់។ ភេរវករដែលត្រូវបានសម្លាប់ម្នាក់នេះធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់។

ប្រភពយោធាបានបន្ថែមទៀតថា អាវុធ និងគ្រាប់រំសេវត្រូវបានរកឃើញពីក្រុមភេរវក ហើយកម្លាំងសន្តិសុខបានបើកប្រតិបត្តិការសម្អាតដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតនៅក្នុងតំបន់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here