ប្រទេសតួកគី៖ ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអាណាដូឡូបានរាយការណ៍កាលពីថ្ងៃអាទិត្យថា កម្លាំងសន្តិសុខតួកគីបានបង្ក្រាបក្រុមភេរករ ៦០៥នាក់នៅក្នុងប្រតិបត្តិការខ្លរឡក់។
របាយការណ៍ព័ត៌មានដែលដកស្រង់សម្តីរបស់មន្ត្រីក្រសួងការពារជាតិតួកគីមានខ្លឹមសារថា នៅក្នុងប្រតិបត្តិការខ្លរឡក់ ក្រុមភេរវករ ៦០៥នាក់ត្រូវបានបង្ក្រាប ហើយរូងភ្នំចំនួន៦៧០រួង និងជំរករបស់ក្រុមភេរវករត្រូវបានបំផ្លាញ។
អាជ្ញាធរតួកគីជាញឹកញាប់បានប្រើពាក្យ “ជ្រុលនិយម” នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេដោយចង់សំដៅដល់ “ក្រុមភេរវករ” ដែលបានលើកទង់សសុំចុះចាញ់ ឬត្រូវបានសម្លាប់ និងត្រូវបានចាប់ខ្លួន។
របាយការណ៍មានខ្លឹមសារបន្ថែមថា កម្លាំងសន្តិសុខតួកគីបានរឹបអូសអាវុធសរុប ១,៣៤៣ដើម និងគ្រាប់រំសេវ ៧០៦,៦៥០គ្រាប់ដែលជាផ្នែកមួយនៃប្រតិបត្តិការ។
រដ្ឋាភិបាលតួកគីបានបើកប្រតិបត្តិការខ្លរឡក់ កាលពីខែមេសា ឆ្នាំ២០២២ ដើម្បីប្រយុទ្ធប្រឆាំងនឹងគណបក្សពលករឃឺដ (PKK) ខុសច្បាប់ នៅតំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្បែរព្រំដែនប្រទេសតួកគី។
ប្រទេសតួកគីបានចាត់ទុកគណបក្សពលករឃឺដ (PKK) ខុសច្បាប់ថាជាក្រុមភេរវករដែលគួរតែទទួលខុសត្រូវចំពោះការវាយប្រហារ ហើយគណបក្សពលករឃឺដបានបើកយុទ្ធនាការ
ភេរវកម្មរយៈពេល ៣៥ឆ្នាំប្រឆាំងនឹងប្រទេសតួកគី៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣