ប្រទេសតួកគី៖ បង្ក្រាបសមាជិក PKK ៨នាក់ និងសមាជិក YPG

0

ប្រទេសតួកគី៖ មន្រ្តីក្រសួងការពារជាតិតួកគីបាននិយាយកាលពីថ្ងៃអាទិត្យថា កម្លាំងសន្តិសុខតួកគីបង្ក្រាបក្រុមភេរវករ ៨នាក់ក្នុងប្រតិបត្តិការឆ្លងដែន នៅភាគខាងជើងប្រទេសស៊ីរី និងភាគខាងជើងប្រទេសអ៊ីរ៉ាក់។

នៅក្នុងសេចក្តីថ្លែងការណ៍ពីរដាច់ដោយឡែកពីគ្នា មន្ត្រីក្រសួងបាននិយាយថា កម្លាំងតួកគីបង្ក្រាបសមាជិកគណបក្សពលករឃឺដ (PKK) ខុសច្បាប់ ៥នាក់ ក្នុងប្រតិបត្តិការតាមអាកាសនៅក្នុងតំបន់ប្រតិបត្តិការខ្លរឡក់របស់ខ្លួន នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងបង្ក្រាបសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ៣នាក់  នៅក្នុងតំបន់ Operation Peace Spring នៅភាគខាងជើងប្រទេសស៊ីរី។

អាជ្ញាធរតួកគីជាញឹកញាប់បានប្រើពាក្យ “ជ្រុលនិយម” នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេដោយចង់សំដៅដល់ “ក្រុមភេរវករ” ដែលលើកទង់សសុំចុះចាញ់ ឬត្រូវបានសម្លាប់ និងត្រូវបានចាប់ខ្លួន។

កាលពីខែមេសា ឆ្នាំ២០២២ ប្រទេសតួកគីបានបើកប្រតិបត្តិការខ្លរឡក់ (Claw-Lock) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដោយកំណត់គោលដៅទៅលើទីតាំងលាក់ខ្លួនរបស់គណបក្សពលករឃឺដ (PKK) ខុសច្បាប់នៅក្នុងតំបន់មេធីណា  ហ្សាប  និងអាវ៉ាស៊ីនបេសៀន ក្បែរព្រំដែនប្រទេសតួកគី។ ប្រទេសតួកគីចាត់ទុកសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ជាសាខារបស់គណបក្សពលករឃឺដ (PKK)។

ទាហានតួកគីធ្លាប់បើកប្រតិបត្តិការអឺប្រាត ស្ហែល (Euphrates Shield) នៅឆ្នាំ២០១៦  ប្រតិបត្តិការអូលីវ ប្រេន (Operation Olive Branch) នៅឆ្នាំ២០១៨ ប្រតិបត្តិការ ភីស ស្ព្រីង នៅឆ្នាំ២០១៩ និងប្រតិបត្តិការ ស្ព្រីង ស្ហែល (Spring Shield) នៅឆ្នាំ២០២០ នៅភាគខាងជើងប្រទេសស៊ីរី ដើម្បីបង្កើតតំបន់គ្មានសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) នៅតាមបណ្តាយព្រំដែនជាមួយប្រទេសជិតខាង។

គួររំលឹកផងដែតថា បក្សពលករឃឺដ ដែលត្រូវបានគេចាត់ទុកថាជាអង្គភាពភេរវកម្មដោយ ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បះបោរប្រឆាំងនឹងរដ្ឋាភិបាល

តួកគីអស់រយៈពេលប្រមាណជាជាង៣០ឆ្នាំមកហើយ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here