ក្មេង ២នាក់ស្លាប់ និង២នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់ត្រយោងចេក

0

ប្រទេសអាហ្វហ្កានីស្ថាន៖ លោកហ្កូល បានី ណាហ្វីស អភិបាលស្រុកបាននិយាយថា ក្មេង ២នាក់ត្រូវបានសម្លាប់ដោយសារហេតុការណ៍ផ្ទុះគ្រាប់ត្រយោងចេកនៅក្នុងស្រុកឌីឡារាម   ភាគខាងលិចខេត្តនីមរូស្ស ប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃអង្គារ។

មន្រ្តីម្នាក់បានអះអាងថា ជនរងគ្រោះកំពុងតែប្រមូលសម្រាមនៅពេលដែលពួកគេបានប្រទះឃើញគ្រាប់មីនដែលបន្សល់ទុកកាលពីសម័យសង្គ្រាម។ ក្រោយមក ការផ្ទុះគ្រាប់នោះបានសម្លាប់ក្មេង ២នាក់ នៅកន្លែងកើតហេតុ ខណៈដែល ២នាក់ផ្សេងទៀតរងរបួស។

នេះគឺជាហេតុការណ៍លើកទីពីរនៃហេតុការណ៍ផ្ទុះគ្រាប់ត្រយោងចេកក្នុងរយៈពេល២ថ្ងៃមកនេះ។ ហេតុការណ៍ផ្ទុះគ្រាប់ត្រយោងចេកដូចគ្នាបានសម្លាប់អ្នកគង្វាល ២នាក់ នៅភាគខាងជើងខេត្តហ្វាយយ៉ាប កាលពីថ្ងៃចន្ទ។

ប្រទេសអាហ្វហ្កានីស្ថានត្រូវបានគេរាយការណ៍ថា ជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសដែលមានគ្រាប់មីន និងឧបករណ៍មិនទាន់ផ្ទុះច្រើនបំផុត ដែលបន្សល់ទុកពីសង្គ្រាម មិនតិចជាង៤ទស្សវត្សកន្លងមក ហើយបានសម្លាប់ជិវិតមនុស្សជាច្រើននាក់ ដែលភាគច្រើនជាក្មេងៗជារៀងរាល់ខែ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here