ប្រទេសតួកគី៖ យោងតាមប្រភពការិយាល័យអភិបាលក្រុងអ៊ីស្តង់ប៊ុលបានឱ្យដឹងថា មនុស្ស ២នាក់ ត្រូវបានសម្លាប់ និង ៤នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃព្រហស្បតិ៍ក្នុងហេតុការណ៍ផ្ទុះនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី កាលពីថ្ងៃព្រហស្បតិ៍។
ប្រភពដដែលបានបន្ថែមថា នៅក្នុងអត្ថបទសេចក្តីថ្លែងការណ៍មានខ្លឹមសារថា មន្ត្រីបាននិយាយថា ហេតុការណ៍ផ្ទុះបានកើតឡើងក្នុងអគារមួយខ្នងនៅស្រុកបាឆេលលីវដែលស្ថិតខាងប៉ែកអឺរ៉ុប។ ហេតុការណ៍ផ្ទុះបង្កឡើងដោយការបង្ហាប់ឧស្ម័នធម្មជាតិ។ អ្នករងរបួសម្នាក់ស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ។
យ៉ាងណាមិញ អ្នកពន្លត់អគ្គីភ័យ និងមន្ត្រីសុខាភិបាល ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយប៉ូលិសបានបិទតំបន់នោះ។
យោងតាមការចុះផ្សាយរបស់ទូរទស្សន៍អ៊ិនធីវីតួកគីបានឱ្យដឹងថា អ្នកពន្លត់អគ្គិសភ័យបានចាត់វិធានការដើម្បីពន្លត់ភ្លើងដែលបង្កឡើងពីការផ្ទុះ មិនឱ្យរាលដាលទៅដល់អគារក្បែរៗគ្នា និងបានបាញ់ទឹកទៅលើអគារមួយចំនួនជាការប្រុងប្រយ័ត្នទុកមុន។
ទូរទស្សន៍អ៊ិនធីវីបានរាយការណ៍ថា ការផ្ទុះនេះក៏បានបណ្តាលឱ្យកំទេចកំទីអគារធ្លាក់ទៅលើរថយន្តមួយចំនួនផងដែរ។ ប្រតិបត្តិការស៊ើបអង្កេតកំពុងដំណើរក្នុងករណីនេះ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣