ទាហានម្នាក់ស្លាប់ និង១១នាក់ រងរបួសក្នុងការផ្ទុះគ្រាប់រ៉ូកែតដោយចៃដន្យ

0

ប្រទេសកុងហ្គោ៖ អ្នកនាំពាក្យកងទ័ពបាននិយាយថា មនុស្សម្នាក់ត្រូវបានសម្លាប់ និង១១នាក់ ផ្សេងទៀតរងរបួសកាលពីថ្ងៃព្រហស្បតិ៍ ក្នុងហេតុការណ៍ផ្ទុះគ្រាប់រ៉ូកែត នៅខេត្តណស គីវ ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

លោកហ្កៀលាម កាយកូ អ៊ិនជីឃេ អ្នកនាំពាក្យយោធាខេត្តបានឱ្យដឹងថា ហេតុការណ៍ផ្ទុះបានកើតឡើងនៅម៉ោងប្រមាណជា ៤រសៀល នៅពេលដែលគ្រាប់រ៉ូកែតអាភីជីសិវិនមួយគ្រាប់ ឬហៅកាត់ថា (RPG 7) ដែលទាហានម្នាក់កំពុងតែកាន់នៅលើរថយន្តបានបាញ់ឡើងដោយអចេតនា បន្ទាប់​ពីមាន​ឧប្បត្តិហេតុនៅលើ​ផ្លូវ​មួយ​ក្នុង​ទីក្រុងហ្កូម៉ា ភាគខាងជើងខេត្តគីវ៉ូ។

លោកអ៊ិនជីឃេ បាននិយាយថា គ្រាប់រ៉ូកែតមួយគ្រាប់បានធ្លាក់ក្នុងកីឡាដ្ឋានយូនីធីក្រុង

បណ្តាលឱ្យជនស៊ីវិល ១១នាក់រងរបួស និងទាហានម្នាក់ស្លាប់ដោយសារតែរបួសរបស់គាត់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here