ប្រទេសនីហ្សេរីយ៉ា៖ មន្ត្រីយោធារដ្ឋាភិបាលម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ក្មាន់កាំភ្លើង ១៩១នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការសម្អាតជាច្រើនដោយកម្លាំងទ័ពនៅទូទាំងប្រទេសក្នុងរយៈពេល ២សប្តាហ៍កន្លងមក។
លោកអេដវើដ បូបា អ្នកនាំពាក្យយោធានីហ្សេរីយ៉ា បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងអាប៊ូចាថា ក្មាន់កាំភ្លើង ១៨៤នាក់ផ្សេងទៀតត្រូវបានបង្ក្រាបក្នុងពេលនោះ ខណៈដែលកម្លាំងទ័ព បានបន្តការលបវាយឆ្មក់ទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមក្មាន់កាំភ្លើងនៅក្នុងប្រទេស។
លោកបូបាបាននិយាយថា កម្លាំងទ័ពបានសង្គ្រោះយ៉ាងហោចណាស់ជនរងគ្រោះពីការចាប់ជំរិត ៩១នាក់ចេញពីទីតាំងលាក់ខ្លួនរបស់ក្រុមក្មាន់កាំភ្លើង។ លោកបានបន្ថែមថា ក្មាន់កាំភ្លើង សរុប ១០៤នាក់ ជាប់សង្ស័យថាជាសមាជិករបស់ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៃខេត្តអាហ្វ្រិកខាងលិច ហើយក្រុមគ្រួសាររបស់ពួកគេបានលើកទង់សសុំចុះចាញ់កម្លាំងទ័ពនៅតំបន់ភាគឦសាននៃប្រទេសក្នុងអំឡុងពេលប្រតិបត្តិការ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣