ទាហានស៊ីរី ២នាក់ រងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

0

ប្រទេសស៊ីរី៖     យោធាស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទាហានស៊ីរី ២នាក់រងរបួសក្នុងការវាយប្រហារតាមអាកាសដែលកំណត់គោលដៅទៅលើទីតាំងយោធានៅខេត្តឌៀរ អាលហ្ស័រ ភាគខាងកើតប្រទេសស៊ីរីកាលពីរសៀលថ្ងៃចន្ទ។

ការវាយប្រហារតាមអាកាសត្រូវបានធ្វើឡើងនៅម៉ោងប្រមាណជា ២៣:៥០នាទី នៅក្នុងទីក្រុងឌៀរ អាលហ្ស័រ ហើយការវាយប្រហារបណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួនផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មិនមានផ្តល់នូវព័ត៌មានលម្អិតបន្ថែមនោះទេ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេសអ៊ីស្រាអែលបានធ្វើការវាយប្រហារជាច្រើនលើកប្រឆាំងទៅនឹងអ្វីដែលពួកគេចាត់ទុកថាជាទីតាំងដែលប្រើប្រាស់ដោយ​​យុទ្ធជន​ស៊ីអ៊ីត​គាំទ្រ​ដោយកម្លាំង​អ៊ីរ៉ង់​នៅក្នុងប្រទេស​ស៊ីរី ក្នុងនោះរួមមានអាកាសយាន្តដ្ឋាន និងមូលដ្ឋានយោធាដែលគេចោទប្រកាន់ថាជាឃ្លាំងផ្ទេរអាវុធ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៣​ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here