កម្លាំងចារកម្មចាប់ខ្លួនក្រុមភេរវករដែលមានទំនាក់ទំនងជាមួយក្រុមឧទ្ទាម IS

0

ប្រទេសអ៊ីរ៉ង់៖ ភ្នាក់ងារសារព័ត៌មានថាស់ន៉ីមពាក់កណ្តាលផ្លូវការបានរាយការណ៍កាលពីថ្ងៃអង្គារថា កម្លាំងចារកម្មអ៊ីរ៉ង់បានចាប់ខ្លួនសមាជិកក្រុមភេរវករដែលមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ចំនួន ៧នាក់ នៅភាគអាគ្នេយ៍ខេត្តកឺម៉ាន។

ភ្នាក់ងារសារព័ត៌មានស្រង់សម្តីលោក មេហឌី បាកស្ហី រដ្ឋអាជ្ញាខេត្តកឺម៉ានមានខ្លឹមសារថា

បណ្តាញក្រុមភេរវករបានព្យាយាមបង្កអសន្តិសុខនៅក្នុងប្រទេស ប៉ុន្តែត្រូវបាន

បង្ក្រាបក្នុងប្រតិបត្តិការរួមគ្នាមួយដែលធ្វើឡើងដោយកងកម្លាំងនៃការិយាល័យចារកម្មខេត្ត និងអង្គភាពស៊ើបការណ៍សម្ងាត់នៃឆ្មាំបដិវត្តន៍អ៊ីស្លាមកាលពីប៉ុន្មានថ្ងៃមុន។

លោកបានបន្ថែមថា ក្រុមភេរវករដែលចាប់ខ្លួនបានទាំងនោះ នឹង​ត្រូវ​នាំ​យក​ទៅ​កាត់​ទោស​ក្នុងពេលឆាប់ៗ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here