ក្រុមភេរវករអាល់ស្ហាបាប២នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះនៅប្រទេសកេនយ៉ា

0

ប្រទេសកេនយ៉ា៖ អ្នកដឹកជញ្ជូននៃក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប ស្លាប់២នាក់ កាលពីថ្ងៃអង្គារដោយសារគ្រាប់បែកដែលពួកគេកំពុងបង្កប់បានផ្ទុះឡើង ដែលហេតុការណ៍នេះកើតឡើងនៅភូមិហ្គារីសា ប្រទេសកេនយ៉ា។

ប៉ូលិសបាននិយាយថា ក្រុមសកម្មប្រយុទ្ធទាំងពីរនាក់កំពុងបង្កប់គ្រឿងផ្ទុះកែច្នៃនៅលើផ្លូវធំ ដែលប្រើប្រាស់ដោយភ្នាក់ងារសន្តិសុខ និងអ្នកបើកបរផ្សេងទៀត ដែលពេលនោះគ្រឿងផ្ទុះនោះក៏បានផ្ទុះឡើង។

ប៉ូលិសបាននិយាយក្នុងរបាយការណ៍មួយថា ក្រុមសន្តិសុខដែលបានទៅដល់​កន្លែង​កើតហេតុ​ រកឃើញកម្ទេចនៃរាង្គកាយរាយប៉ាយនៅកន្លែងកើតហេតុ​។ ប៉ូលិសបាននិយាយថា កត្តានេះបង្ហាញថា បច្ចុប្បន្នក្រុមភេរវករកំពុងព្យាយាមពង្រាយគ្រឿងផ្ទុះ បន្ទាប់ពីសកម្មភាពវាយប្រហាររបស់ពួកគេធ្លាក់ចុះបន្តិចក្នុងខែកញ្ញានេះ។

ឧបទ្ទហេតុបែបនេះគឺជាហេតុការណ៍ធម្មតានៅក្នុងតំបន់ ខណៈដែលការ​អំពាវនាវ​ឱ្យ​អ្នកស្រុក​បង្កើន​ការជូនដំណឹង​នៅពេលណាដែលពួកគេបានឃើញឧបទ្វហេតុប្រហាក់ប្រហែលគ្នា។

ក្រុមភេរវករអាល់ ស្ហាបាប ដែលមានមូលដ្ឋាននៅក្នុងប្រទេសសូម៉ាលីបានវាយប្រហារលើទីតាំងជាច្រើននៅភាគខាងកើតប្រទេសកេនយ៉ា ជាពិសេសនៅតំបន់ម៉េនដឺរ៉ា វ៉ាចារ និងហ្ការ៉ីសា បន្ទាប់ពីបានបំពានទៅលើតំបន់សន្តិសុខ ដែលបណ្តាលឱ្យជនស៊ីវិល និងមន្ត្រីសន្តិសុខជាច្រើននាក់ស្លាប់ និងរបួស៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here