ប្រទេសថៃ៖ មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ១៣នាក់រងរបួសនៅពេលដែលគ្រាប់បែកបង្កៃ បានផ្ទុះឡើងនៅភាគខាងត្បូងប្រទេសថៃ។
គេហទំព័ររបស់រដ្ឋាភិបាលបានដកស្រង់សម្តីលោកឧបនាយករដ្ឋមន្ត្រី សុំសាក ថេបសូធីន មកចុះផ្សាយថា កាលពីថ្ងៃអង្គារ គ្រឿងផ្ទុះកែច្នៃដែលបង្កប់នៅក្រោមដី បានផ្ទុះឡើងបន្ទាប់ពីជនបង្កហេតុចងបដាបញ្ឆោតឲ្យអាជ្ញាធរចុះទៅត្រួតពិនិត្យនៅតំបន់នោះ ក្នុងខេត្តផាថានី។
លោក សុំសាក បាននិយាយថា ជនរងគ្រោះទាំងអស់ទទួលបានការព្យាបាលវេជ្ជសាស្រ្ត ហើយលោកថែមទាំងបានណែនាំអាជ្ញាធរផ្តល់ជំនួយដល់ជនរងគ្រោះ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣