ក្រុមភេរវកររត់គេចខ្លួននៅពេលប៉ូលិសបង្ក្រាបការវាយប្រហារ

0

ប្រទេសប៉ាគីស្ថាន៖ ក្រុមមន្ត្រីបាននិយាយថា ប៉ូលិសបានបង្ក្រាបការវាយប្រហារភេរវកម្មនៅខេត្ត ខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យ ប្រទេសប៉ាគីស្ថាន ដែលបង្ខំឱ្យក្រុមភេរវកររត់គេចខ្លួនបន្ទាប់ពីការបាញ់គ្នាយ៉ាងខ្លាំង។

លោក ខូរ៉ាម អាបបាស អ្នកនាំពាក្យប៉ូលិសស្រុកបានប្រាប់អ្នកយកព័ត៌មានថា ឧបទ្វហេតុបានកើតឡើងនៅម៉ោងប្រមាណជា ១១:២១នាទីព្រឹកម៉ោងក្នុងតំបន់ ដោយក្រុមភេរវករប្រមាណជា៨ទៅ៩នាក់ បានវាយប្រហារទៅលើមហាវិទ្យាល័យរដ្ឋមួយកន្លែងនៅជាប់នឹងអគារប៉ុស្តិ៍ប៉ូលិសក្នុងស្រុកដេរ៉ា អ៊ីសម៉េល ខាន។

លោកបានបន្ថែមថា “ការបាញ់គ្នាបានកើតឡើងក្នុងរយៈពេលប្រមាណជា ៩នាទី ហើយប៉ូលិសដែលមានភាពប្រុងប្រយ័ត្នខ្ពស់ បានបាញ់បកវិញយ៉ាងចាស់ដៃ បណ្តាលឱ្យក្រុមភេរវករដែលប្រើអាវុធទំនើបៗរត់គេចខ្លួន”។

លោក អាបាស់ បាននិយាយថា មិនមានសេចក្តីរាយការណ៍ចេញពីខាងប៉ូលិសថាមានអ្នកស្លាប់នោះទេ​ ហើយក្រុមភេរវកររត់គេចខ្លួនដោយជោគជ័យ។

ប៉ូលិសប៉ាគីស្ថាន និងមន្ត្រីសុខាភិបាលបាននិយាយថា ស្ថានភាពសន្តិសុខនៅទូទាំងប្រទេសគឺមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីមានការវាយប្រហារយ៉ាងសាហាវនៅទីតាំងសាសនាក្នុងស្រុកមាសស្តាំង ខេត្តប៉ាឡូជីស្ថានភាគនិរតីនៃប្រទេសប៉ាគីស្ថាន បានធ្វើឱ្យមនុស្ស ៥០នាក់ស្លាប់ និង ៥០នាក់ផ្សេងទៀតរងរបួសកាលពីសប្តាហ៍មុន៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here