ប្រទេសប៉ាគីស្ថាន៖ ខាងកងទ័ពបាននិយាយថា ក្រុមភេរវករ ២នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការទ័ពនៅខេត្តប៉ាឡូជីស្ថានភាគនិរតីនៃប្រទេសប៉ាគីស្ថាន
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបាននិយាយថាកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការផ្អែកលើការស៊ើបអង្កេតនៅក្នុងតំបន់ហ្សឺប្រា នៃស្រុកគេច កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣។
ប្រភពពី ISPR បញ្ជាក់បន្ថែមទៀតថា ក្នុងពេលប្រតិបត្តិការហេតុការណ៍បាញ់គ្នាបានកើតឡើងរវាងកម្លាំងសន្តិសុខ និងក្រុមភេរវករ ដោយក្រុមភេរវករ ២នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍បាញ់បក។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថាក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងភ្នាក់ងារអនុវត្តច្បាប់។
ឧបករណ៍មួយចំនួនធំ និងគ្រឿងផ្ទុះជាច្រើន ត្រូវបានរឹបអូស។
ប្រភពពី ISPR បញ្ជាក់បន្ថែមទៀតថា ក្រោយពេលកើតហេតុប្រតិបត្តិការសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតនៅក្នុងតំបន់។
ខាងយោធាបាននិយាយកម្លាំងសន្តិសុខប៉ាគីស្ថានបានប្តេជ្ញាចិត្តបង្រ្កាបកិច្ចខិតខំប្រឹងប្រែងរបស់សត្រូវដើម្បីធ្វើឱ្យប្រទេសប្រឈមនឹងស្ថានភាពអស្ថិរភាព៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី៨ ខែតុលា