ប្រទេសប៉ាគីស្ថាន៖ ខាងយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទាហានប៉ាគីស្ថាន ២នាក់ និងក្រុមភេរវករ ៥នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធាដោយផ្អែកលើរបាយការណ៍ស៊ើបអង្កេតនៅខេត្តប៉ាឡូជីស្ថានភាគនិរតីនៃប្រទេសប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា ប្រតិបត្តិការ ត្រូវបានធ្វើឡើងនៅក្នុងស្រុកហ្សូប ដើម្បីសម្អាតទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករ។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមខ្លឹមសារថា ក្នុងអំឡុងពេលប្រតិបត្តិការ ក្រុមភេរវករត្រូវបានហ៊ុំព័ទ្ធ និងបន្ទាប់ពីមានការបាញ់តបតគ្នាទៅវិញទៅមក ក្រុមភេរវករ ៥នាក់ត្រូវបានសម្លាប់។ នៅក្នុងការបាញ់តបតគ្នា បុគ្គលិកទាហាន ២នាក់ ក្នុងនោះមានទាំងមន្ត្រីជាន់ខ្ពស់ម្នាក់ដែលបានដឹកនាំប្រតិបត្តិការចេញពីកងទ័ពជួរមុខត្រូវបានសម្លាប់។
ប្រតិបត្តិការសម្អាតនៅតំបន់ជុំវិញត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតនៅក្នុងតំបន់។
យោធាប៉ាគីស្ថានបាននិយាយថាការលះបង់របស់ទាហានក្លាហានរបស់យើងគឺដើម្បីពង្រឹងការតាំងចិត្តរបស់យើងបន្ថែមទៀតដើម្បីលុបបំបាត់រាល់ការគំរាមកំហែងនៃអំពើភេរវកម្ម៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣