ប្រទេសអ៊ីស្រាអែល៖ ទូទស្សន៍ខានដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសនៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែលកើនដល់ ៩០០នាក់។
មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលបានប្រាប់អ្នកយកព័ត៌មានថាចំនួនអ្នកស្លាប់នឹងបន្តកើនឡើងព្រោះក្រុមអ្នកសង្គ្រោះមិនទាន់បានទៅដល់តំបន់មួយចំនួននៅភាគខាងត្បូងប្រទេស
អ៊ីស្រាអែលនៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសដែលបានវាយប្រហារកាលពីថ្ងៃសៅរ៍នៅតែបន្តវាយបកទៅលើកម្លាំងទ័ពអ៊ីស្រាអែល។
យោងតាមប្រភពក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សាបានឱ្យដឹងថា ក្រសួងសុខាភិបាលបានផ្តល់បច្ចុប្បន្នភាពព័ត៌មានថ្មីដែលថា ចំនួនអ្នករងរបួសដែលខាងមន្ទីពេទ្យទទួលបាន កើនដល់ ២៦១៦នាក់ ក្នុងនោះមាន ២៥នាក់រងរបួសធ្ងន់ធ្ងរ និងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលប្រមាណជា ១៣០នាក់ផ្សេងទៀត ត្រូវបានគេឃុំខ្លួននៅក្នុងតំបន់ប៉ាឡេស្ទីន។
យ៉ាងណាមិញ យ៉ាងហោចណាស់មនុស្ស ៥៦០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសទៅលើតំបន់ហ្កាហ្សា។ នេះបើយោងតាមសេចក្តីថ្លែងការដោយក្រសួងសុខាភិបាលប៉ាឡេស្ទីន។
សូមរំលឹកផងដែរថា កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ នៅក្នុងការវាយប្រហារមួយ និងការវាយបកវិញដោយគ្រាប់រ៉ូក្កែតរាប់ពាន់គ្រាប់ ក្រុមសកម្មប្រយុទ្ធហាម៉ាបានទម្លាយរនាំងរបងដែលបាំងចែកទឹកដីតំបន់ហ្កាហ្សាស្ទ្រីបពីប្រទេសអ៊ីស្រាអែល និងបានសម្រុកចូលទៅក្នុងសហគន៍អ៊ីស្រាអែលដែលនៅជាប់តំបន់នោះ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣