ប្រទេសអ៊ីស្រាអែល៖ មន្ត្រីហាម៉ាសម្នាក់បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ ទី១០ ខែតុលាថា សមាជិកការិយាល័យនយោបាយហាម៉ាសនៃចលនាហាម៉ាសប៉ាឡេស្ទីន ២នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
ប្រភពបានបន្ថែមថា លោកហ្សាការៀ អាបុ ម៉ូម៉ា និងលោក ចាវ៉ាដ អាបុ ស្ហាម៉ាឡា ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសមួយទៅលើតំបន់ ខាន យូនីស នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប។
លោក អាវិឆេ អាដ្រេ អ្នកនាំពាក្យសម្រាប់ទាហានអ៊ីស្រាអែលបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែលបានសម្លាប់លោក អាបុ ស្ហាម៉ាឡា រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ក្រុមហាម៉ាស។
លោក អាដ្រេ បានបន្ថែមឱ្យដឹងទៀតថា លោក អាបុ ស្ហាម៉ាឡា គឺជាអ្នកទទួលខុសត្រូវ គ្រប់គ្រងកិច្ចការហិរញ្ញវិត្ថុរបស់ក្រុមសកម្មប្រយុទ្ធហាម៉ា និងបែងចែកថវិកាទៅដល់ផ្នែកហិរញ្ញវត្ថុ រួមទាំងដឹកនាំប្រតិបត្តិការផ្ទាល់ទាំងក្នុង និងក្រៅតំបន់ហ្កាហ្សាស្ទ្រីប៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣