ប្រទេសបារាំង៖ ក្រសួងបារាំងសម្រាប់កិច្ចការអ៊ឺរ៉ុប និងកិច្ចការបរទេស បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃអង្គារ ទី១០ ខែតុលាថា ជនជាតិបារាំងយ៉ាងហោចណាស់ ៨នាក់ស្លាប់ និង២០នាក់ផ្សេងទៀតបាត់ខ្លួនក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីមានជម្លោះធ្ងន់ធ្ងររវាងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ា។
មន្រ្តីក្រសួងបាននិយាយថា “ប្រទេសបារាំងសោកស្តាយចំពោះការស្លាប់ដ៏សោកនាដកម្មរបស់ជនជាតិបារាំងបួននាក់ផ្សេងទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់ជនជាតិបារាំងកើនដល់ ៨នាក់ក្នុងការវាយប្រហារភេរវកម្មដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល។ ”
ប្រភពដដែលបានបន្ថែមថា ខាងក្រសួងមិនមានព័ត៌មានពីជនជាតិបារាំង ២០នាក់ផ្សេងទៀតដែលទើបតែបាត់ខ្លួននោះទេ។
ក្នុងការនិយាយទៅកាន់សភាជាតិបារាំងកាលពីថ្ងៃអង្គារ លោក ខាហ្សឺរ៉ីន ខូឡូនណារដ្ឋមន្ត្រីការបរទេសបារាំងបាននិយាយថា ជើងហោះក្រៅគម្រោងអាកាសចរណ៍នឹងដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ អៀរ ហ្វ្រេន នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ដើម្បីមាតុភូមិនិវត្តន៍ជនជាតិបារាំងដែលជាប់ក្នុងប្រទេសអ៊ីស្រាអែល៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣