ប្រទេសអ៊ីស្រាអែល៖ ខាងយោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះអាមេរិកដំបូងដែលដឹកគ្រាប់បានទៅដល់ប្រទេសអ៊ីស្រាអែលនៅយប់ថ្ងៃអង្គារ ទី១០ ខែតុលា ដើម្បីជួយប្រទេសអ៊ីស្រាអែលក្នុងការបន្តប្រយុទ្ធជាមួយក្រុមចលនាហាម៉ាសក្នុងតំបន់ហ្កាហ្សា និងក្រុមសកម្មប្រយុទ្ធក្នុងប្រទេសលីបង់។
លោក ដានីយ៉ែល ហាហា្ករ៉ី អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះបានចុះចតនៅមូលដ្ឋានទ័ពអាកាសណេវ៉ាធីម លើវាលខ្សាច់ណេហ្គិវ ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ដោយមានផ្ទុកគ្រាប់ទំនើបៗ។
ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នៅថ្ងៃអង្គារដដែល ក្រុមនាវាចម្បាំង USS Gerald R. Ford Carrier Strike Group បានទៅដល់ភាគខាងកើតសមុទ្រមេឌីទែរ៉ាណេដើម្បីរារាំងភាគីណាដែលចង់បង្កើនភាពតានតឹង ឬពង្រីកសង្គ្រាម៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣