ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃពុធ ទី១១ ខែតុលា ថា ក្រុមសកម្មប្រយុទ្ធនៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ចំនួន ៣នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនៅខេត្តសាឡាហូឌីន ភាគខាងជើងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។
ក្នុងសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានប្រឆាំងភេរវកម្មមានខ្លឹមសារថា បើយោងតាមរបាយការណ៍ចារកម្មបានបញ្ជាក់ឱ្យដឹងថា មន្ត្រីសេវាកម្មប្រឆាំងភេរវកម្ម (CTS) អ៊ីរ៉ាក់ បានវាយឆ្មក់ និងសម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៣នាក់ ក្នុងតំបន់ ថូហ្ស ឃួមេថូ នៅភាគខាងកើតនៃខេត្ត។
ពុំមានព័ត៌មានលម្ពិតបន្ថែមទាក់ទងទៅនឹងពេលវេលានៃប្រតិបត្តិការនេះ។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣