រដ្ឋប៉ាឡេស្ទីន៖ ភ្នាក់ងារព័ត៌មានបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ទី១១ ខែតុលា ថា បុគ្គលិក ១១នាក់របស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ដែលហៅកាត់ថា (UNRWA) ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា “ក្នុងចំណោមបុគ្គលិកដែលស្លាប់ទាំងនោះមានគ្រូបង្រៀន ៥នាក់ នៅសាលា (UNRWA) ដែលក្នុងនោះមានគ្រូផ្នែករោគស្ត្រីម្នាក់ វិស្វករម្នាក់ ទីប្រឹក្សាផ្លូវចិត្តម្នាក់ និងបុគ្គលិកជំនួយបីនាក់។”
ប្រភពបន្ថែមថា “មនុស្សមួយចំនួនត្រូវបានសម្លាប់ក្នុងផ្ទះជាមួយនឹងគ្រួសាររបស់ពួកគេ។ សាលា UNRWA រួមជាមួយនឹងសហការី និងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់នេះ។”
លោក ចូលៀត ថូម៉ា នាយកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងនៅសាលា UNRWA បានប្រាប់សារព័ត៌មាន UN ថា សាលា UNWRA ត្រូវបានបង្ខំឱ្យកាត់បន្ថយប្រតិបត្តិការនៅលើដីក្នុងតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃសៅរ៍ ទី៧ ខែតុលា។
ប៉ុន្តែ នៅមានបុគ្គលិកជាច្រើននាក់បានបន្តធ្វើការ ដែលជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននៅក្នុងតំបន់៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣