ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបាននិយាយថា ក្មេងម្នាក់ត្រូវបានសម្លាប់ និង ៩នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកដៃនៅខេត្តប៉ាឡូជីស្ថានភាគនិរតី ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ៍ ទី១៧ ខែតុលានេះ។
លោក អាបដូល មេនណាហ្វ ស្នងការរងប៉ូលិសស្រុកឃូហ្សដាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុកឃូហ្សដា ជាកន្លែងដែលក្រុមកុមារនៃថ្នាក់សិក្ខាសាលាបានឃើញគ្រាប់បែកដៃមួយនៅជិតទីតាំងសិក្ខាសាលា ហើយយកទៅសាលាដើម្បីលេង ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃចន្ទ ទី១៦ ខែតុលា។
លោកបាននិយាយថា គ្រាប់បែកដៃបានផ្ទុះឡើងនៅពេលដែលក្មេងៗកំពុងលេងវា នៅថ្ងៃអង្គារ ទី១៧ ខែតុលា បណ្តាលឱ្យក្រុមកុមារ ១០នាក់ក្នុងចំណោមកុមារទាំងអស់រងរបួស និងបញ្ជូនទៅមន្ទីពេទ្យក្បែរនោះ។
លោកបានបន្ថែមថា ក្មេងម្នាក់ក្នុងចំណោមក្មេងទាំងអស់ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និង ៣នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប៉ូលិសបានទៅដល់ទីតាំងកើតហេតុក្រោយពេលផ្ទុះ និងបានបិទទីតាំងនោះដើម្បីស៊ើបអង្កេត៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣