តួកគីចាប់ខ្លួនជនសង្ស័យ ១៧នាក់ ក្នុងករណីផ្ទេរប្រាក់ទៅឱ្យក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម

0

ប្រទេសតួកគី៖  សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា កាលពីថ្ងៃអង្គារ  ទី១៧ ខែតុលាប៉ូលិសតួកគី បានចាប់ខ្លួនជនសង្ស័យ ១៧នាក់ ដោយចោទប្រកាន់ពីបទផ្ទេរប្រាក់ឱ្យក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងប្រតិបត្តិការទ្រង់ទ្រាយធំនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។

យោងតាមភ្នាក់ងារសារព័ត៌មានឯកជនដឺមៀរូរ៉េនបាននិយាយថា អាជ្ញាធរបានរកឃើញថា ជនសង្ស័យបានផ្ទេរលុយដោយខុសច្បាប់ពីប្រទេសតួកគី ទៅតំបន់ជម្លោះ តាមរយៈក្រុមហ៊ុន និងបុគ្គលជាច្រើននាក់។

ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្ម និងភេរវកម្មនៃអគ្គរដ្ឋអាជ្ញាសាធារណៈក្រុងអ៊ីស្តង់ប៊ុល កំណត់បានជនសង្ស័យ ២០នាក់ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ជ្រុល​និយម។ ប៉ូលិសបានចាប់ខ្លួនសមាជិក ១៧នាក់ក្នុងចំណោមពួកគេ។

ប្រទេសតួកគីបានអះអាងថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) គឺជាអង្គភាពភេរវកម្មកាលពីឆ្នាំ ២០១៣ និងបានចាប់ផ្តើមបង្ក្រាបសមាជិកពួកគេក្រោយពីពួកគេបានអះអាងទទួលខុសត្រូវចំពោះការ​វាយ​ប្រហារយ៉ាងសាហាវនៅលើទឹកដីនៃប្រទេសតួកគី៕

ប្រភពព័តមាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here