នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី ថ្កោលទោស “ការវាយប្រហារភេរវកម្ម” លើប្រទេសអ៊ីស្រាអែល ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត

0

លោក Irakli Garibashvili នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី កាលពីថ្ងៃចន្ទបានថ្កោលទោស លើការ “ការវាយប្រហារភេរវកម្ម” នាពេលថ្មីៗនេះ ដែលរៀបចំដោយអង្គការភេរវករប៉ាឡេ  ស្ទីនហាម៉ាស់លើប្រទេសអ៊ីស្រាអែល ក្នុងជំនួបជាមួយលោកស្រី Hadas Meitzad  ឯកអគ្គរដ្ឋទូតប្រចាំប្រទេសហ្សកហ្ស៊ី នៅទីក្រុងទីប៊ីលីស៊ី។

ការិយាល័យសារព័ត៌មានរដ្ឋាភិបាលបាននិយាយថា លោក Garibashvili បានផ្ញើសាររំលែកទុក្ខចំពោះជនរងគ្រោះដែលស្លាប់ក្នុងការវាយប្រហារ និងការប្រឈមមុខគ្នាជាបន្តបន្ទាប់ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៧ ខែតុលា ។

យោងតាមតួលេខចុងក្រោយ ប្រទេសអ៊ីស្រាអែលបានបញ្ជាក់ពីចំនួនអ្នកស្លាប់ប្រមាណជា ១,៣០០នាក់ ក្នុងនោះមានទាហានយ៉ាងហោចណាស់ ២៧៦នាក់ និង ៣,២០០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងការបាញ់គ្រាប់រ៉ូកែតដែលកំពុងបន្តបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបដែលគ្រប់គ្រងដោយក្រុមនេះ។

រីឯមន្ត្រីប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារតាមអាកាសរបស់ប្រទេសអ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២,៧៥០នាក់ និងរបួសយ៉ាងហោចណាស់ ៩,៧០០នាក់នៅក្នុងតំបន់ហ្គាហ្សា៕

ប្រភព Agenda.ge ចេញផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣

បកប្រែដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here