រដ្ឋប៉ាឡេស្ទីន៖ កងពលតូច អាល់ កាហ្ស៊ីម ដែលជាសាខារបស់ចលនាតស៊ូរដ្ឋអ៊ីស្លាមប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ទី៣០ ខែតុលាថាពួកគេបានដោះលែងចំណាប់ខ្មាំង ២នាក់បន្ថែមទៀត ដោយហេតុផលមនុស្សធម៌។
កងពលតូចបាននិយាយថា ការដោះលែងអាចធ្វើទៅបានដោយសារតែមានការសម្របសម្រួលរវាងប្រទេសអេហ្ស៊ីប និងប្រទេសកាតា ហើយអ្នកដែលត្រូវបានដោះលែងទាំង២នាក់មានឈ្មោះថា លោកស្រី ណឺរ៉ីត យ៉ីតហាក និងលោកស្រី យ៉ូចវេដ លីហ្វស៊ីស ប៉ុន្តែមិនមានការបញ្ជាក់លម្អិតអំពីសញ្ជាតិរបស់ពួកគេ។
នេះគឺជាលើកទីពីរហើយដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់បានសម្រេចចិត្តដោះលែងចំណាប់ខ្មាំងដែលពួកគេចាប់ពីប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ទី៧ ខែតុលា។ គួរបញ្ជាក់ផងដែរាតពួកគេធ្លាប់បានដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកកាំង២នាក់រួចមកហើយ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣