ប៉ូលិសយ៉ាងហោចណាស់ ១៣នាក់ស្លាប់ក្នុងការវាយប្រហារប្រដាប់អាវុធ

0

ប្រទេសមិកស៊ិកកូ៖ ​បុគ្គលិកការិយាល័យ​មេធាវី​រដ្ឋ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ ទី២៣ ខែតុលាថា យ៉ាងហោចណាស់មន្ត្រីប៉ូលិស ១៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារប្រដាប់អាវុធនៅក្នុងរដ្ឋហ្កូរៀររូ ភាគនិរតីប្រទេសមិកស៊ិកកូ។

បើតាមរបាយការណ៍ប៉ូលិសបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃចន្ទ ទី២៣ ខែតុលា នៅក្នុងទីក្រុង អេល ផាផាយូ ខាងក្រោមសាលាក្រុងឃូយូកា ដឺបេនី ថេហ្ស។ ក្រុមប៉ូលិសរងការវាយប្រហារពីក្រុមប្រដាប់អាវុធនៅក្បែរផ្លូវហាយវេរសហព័ន្ធ អាកបូលខូ ហ្ស៊ីហ័តថាណេហូ។

លោក ហ្កាប្រៀល អាឡិចជេនដ្រូ ហឺណាដ្រូ ហឺណានដេហ្ស មិនដូហ្សា ព្រះរាជអាជ្ញារងនៃផ្នែកស៊ើបអង្កេតរដ្ឋហ្កូរៀររូ បានបញ្ជាក់ក្នុងសន្និសីទតាមរយៈវីដេអូថា ក្នុង​ចំណោម​អ្នក​ស្លាប់​មាន​ប្រធានប៉ូលិស ២នាក់ ដោយម្នាក់ក្នុងចំណោមពួកគេ លោក អាល ហ្វ្រេដូ អាឡនសូ ឡូផេហ្ស ជា​លេខាធិការ​សន្តិសុខ​សាធារណៈ​ទីក្រុងឃូយូកា ដឺបេនី ថេហ្ស។

ខាងនគរបាលជាតិបានសម្រេចពង្រឹងនូវការការពារ និងការឃ្លាំមើលរបស់ខ្លួននៅក្នុងទីក្រុង ឃូយូកា ដឺបេនី ថេហ្ស។

គួរបញ្ជាក់ផងដែរថា​ ហ្គូរៀររូ  គឺជារដ្ឋមួយរបស់ប្រទេសមិចស៊ិកកូដែលរងផលប៉ះពាល់ច្រើនបំផុតដោយក្រុមឧក្រិដ្ឋជនហិង្សា ដែលកាលពីពេលថ្មីៗនេះបានបង្កើនសកម្មភាពរបស់ពួកគេប្រឆាំងនឹងភ្នាក់ងារសន្តិសុខដែលប្រយុទ្ធប្រឆាំងនឹងពួកគេ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃ២៤​ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here