ប្រទេសឥណ្ឌា៖ មន្ត្រីរដ្ឋាភិបាលបានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និងប្រមាណជា២០នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះនៅភាគខាងត្បូងក្រុងកេរឺឡា កាលពីថ្ងៃអាទិត្យ ទី២៩ ខែតុលា។
ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅមជ្ឈមណ្ឌលសន្និបាតក្នុងស្រុកអឺណាកូឡាម នៃក្រុង
កេរ៉េឡា ។ គេមិនទាន់បានដឹងពីមូលហេតុដែលបណ្តាលឱ្យមានហេតុការណ៍ផ្ទុះនោះនៅឡើយទេ។
នៅក្នុងកថាខណ្ឌមួយនៃអត្ថបទសារព័ត៌មានបានរាយការណ៍ ហេតុការណ៍ផ្ទុះបានកើតឡើងជាច្រើនកន្លែង។ ព័ត៌មានលម្អិតនឹងមានរាយការណ៍ជាបន្ត។ បើយោងតាមប្រភពរបាយការណ៍ចុងក្រោយ ក្រុមអ្នកស៊ើបអង្កេតជាតិ ដែលហៅកាត់ថា (NIA) បានប្រញាប់ប្រញាល់ទៅកាន់ទីតាំងកើតហេតុ។
លោក ភីណារ៉ាយី វីចាយ៉ាន អភិបាលក្រុងកេរឺឡាបានសម្តែងនូវភាពសោកសៅ និងបាននិយាយថា ក្រុមមន្ត្រីរដ្ឋាភិបាលបានប្រញាប់ប្រញាប់ទៅកាន់ទីតាំងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣