ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបំផ្លាញទីតាំងយោធាជាច្រើនកន្លែង

0

ប្រទេសអ៊ីស្រាអែល៖ ទាហានស៊ីរីបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ ទី៣០ ខែតុលា ថាទីតាំងយោធាជាច្រើនកន្លែងនៅភាគខាងត្បូងនៃខេត្តដារ៉ា រងការវាយប្រហារតាមអាកាសក្នុងពេលមួយយប់របស់អ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ការវាយប្រហារនេះត្រូវបានបាញ់ចេញពីតំបន់ហ្គូលេនហាយ ដែលអ៊ីស្រាអែលគ្រប់គ្រង ដែលបង្កឱ្យខូចខាតទីតាំងជាច្រើន។

ខាងអ៊ីស្រាអែលរាយការណ៍ថា បានបាញ់គ្រាប់មីស៊ីលកាលពីយប់ថ្ងៃអាទិត្យ ទី២៩ ខែតុលា ដោយកំណត់គោលដៅទៅលើតំបន់មួយចំនួនក្នុងខេត្តដារ៉ា ដើម្បីឆ្លើយតបទៅកាន់ការវាយប្រហារដោយគ្រាប់រ៉ូកែតចេញពីប្រទេសស៊ីរី ទៅតំបន់ ហ្កូលេន ហាយ។

សូមបញ្ជាក់ផងដែរ​ថា ភាពតានតឹងរវាងកម្លាំងអ៊ីស្រាអែល និងស៊ីរី បានកើតឡើងនៅពេលដែលកម្លាំងយោធាអ៊ីស្រាអែលបង្កើនប្រតិបត្តិការលើដីនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣

 

LEAVE A REPLY

Please enter your comment!
Please enter your name here