ជនជាតិប៉ាឡេស្ទីន៤នាក់ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយទ័ពអ៊ីស្រាអែល

0

រដ្ឋប៉ាឡេស្ទីន៖ សន្តិសុខប៉ាឡេស្ទីន និងខាងវេជ្ជសាស្ត្របាននិយាយកាលពីថ្ងៃចន្ទ ទី៣០

ខែតុលា ថា ជនជាតិប៉ាឡេស្ទីន ៤នាក់ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់កងទ័ព

អ៊ីស្រាអែលក្នុងប្រតិបត្តិការយោធានៅក្នុងទីក្រុងជេនីន នៃតំបន់វេសបេង។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុរស ៤នាក់ស្លាប់ ដោយសារត្រូវគ្រាប់កាំភ្លើង និង ៦នាក់ផ្សេងទៀតរងរបួស ក្នុងពេលប៉ះទង្គិចគ្នាជាមួយកងទ័ពអ៊ីស្រាអែលដែលបានសម្រុកចូលក្នុងជំរំជនភៀសខ្លួន។

ប្រភពសន្តិសុខ និងពលរដ្ឋប៉ាឡេស្ទីន បានប្រាប់អ្នកយកព័ត៌មានថា ការប៉ះទង្គិចគ្នាបង្កឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធរបស់ជំរំជនភៀសខ្លួន។

ប្រភពបានបន្ថែមថា ការបាញ់គ្នាបានកើតឡើងរវាងយោធាប៉ាឡេស្ទីន និងកម្លាំងអ៊ីស្រអែល នៅក្នុងជំរំ អមដោយសំឡេងផ្ទុះជាច្រើនគ្រាប់។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា មនុស្សម្នាក់ក្នុងចំណោមមនុស្សដែលត្រូវបានសម្លាប់ទាំងអស់មានឈ្មោះថា វ៉ីអេម អ៊ីយ៉ាដ ហាណូន មានអាយុ ២៧ឆ្នាំ គឺជាស្ថាបនិកនៃសាខាអ៊ីស្លាមជីហាដកងពលតូច ជេនីន។ ប្រភពបន្ថែមថា ការវាយប្រហារតាមអាកាសដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងក្រុមប្រដាប់អាវុធដើម្បីលុបបំបាត់ការគម្រាមកំហែង៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here