ប៉ូលិសម្នាក់ស្លាប់ក្នុងការវាយប្រហារនៅប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបាននិយាយថា កម្មករ ៤នាក់ និងប៉ូលិសម្នាក់ ត្រូវបានសម្លាប់

ក្នុងការបាញ់ប្រហាររបស់ក្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណនៅខេត្តប៉ាឡូជីស្ថានភាគនិរតី ប្រទេសប៉ាគីស្ថាន កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី៣១ ខែតុលា។

លោក ណេឌៀរ ស្ហារ មន្ត្រីការិយាល័យប៉ូលិសនៅតំបន់ណាស៊ីរ៉ាបាដបានប្រាប់អ្នកយកព័ត៌មានថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ណាស៊ីរ៉ាបាដ ក្នុងស្រុកថួរបាត ជាចំនុចដែលក្រុមក្មាន់កាំភ្លើងបានវាយប្រហារទៅលើបរិវេណដែលកម្មករមកពីភាគខាងកើតខេត្តផុនចាប​ កំពុងតែដេកសម្រាក។

លោកបានបន្ថែមថា  ប៉ូលិសដែលស្លាប់នោះគឺយាមនៅទីតាំងកម្មករ ហើយក្រុមអ្នកវាយប្រហារបានចូលទៅដល់បរិវេណកម្មករ បន្ទាប់ពីបាញ់សម្លាប់ប៉ូលិស។

មន្ត្រីបាននិយាយថា កម្មករម្នាក់រងរបួសក្នុងការវាយប្រហារ ហើយស្ថានភាពរបួសរបស់គាត់គឺស្រាលដោយសារតែគាត់ត្រូវគ្រាប់កាំភ្លើងនៅត្រង់ដៃ។

គួរបញ្ជាក់ផងដែរថា នេះគឺជាឧបទ្វហេតុទីពីរនៃការវាយប្រហារសម្លាប់កម្មករក្នុងស្រុកនៅខែនេះ។

កាលពីព្រឹកទី១៤ ខែតុលា កម្មករ ៦នាក់ត្រូវបានសម្លាប់ និងម្នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បាញ់ប្រហារដោយជនប្រដាប់អាវុធ ២នាក់នៅក្នុងស្រុកថួរបាត។

មន្ត្រីប៉ូលិសបាននិយាយថា សន្តិសុខត្រូវបានពង្រឹងបន្ថែមសម្រាប់កម្មករដែលធ្វើការលើគម្រោងផ្សេងៗគ្នាទាំងគម្រោងសាធារណៈ និងគម្រោងឯកជន បន្ទាប់ពីមានការវាយប្រហារ កើតឡើង។

លោក អាលី ម៉ាដាន ដុមគី ថ្កោលទោសចំពោះការវាយប្រហារ និងបានបញ្ជាឱ្យនាំខ្លួនជនល្មើសមកដាក់ទោស៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here